ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្តាប់បទបង្ហាញស្តីពី “ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា”
April 26, 2024    អ្នកទស្សនា :

នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលរសៀលនៅប្រទេសកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បន្តស្ដាប់ការធ្វើបទបង្ហាញស្តីពី«ប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា» រៀបចំនៅក្រសួងមហាផ្ទៃ កីឡា និងសមាហរណកម្ម ក្នុងទីក្រុងម៉ូនិក នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ពាក់ព័ន្ធនឹងប្រព័ន្ធអភិបាលកិច្ចពហុកម្រិត នៃរដ្ឋបាវ៉ារីយ៉ា លោក Harald Welsch ប្រធាននាយកដ្ឋាន នៃក្រសួងមហាផ្ទៃ កីឡា និងសមាហរណកម្ម រដ្ឋបាវ៉ារីយ៉ា បានគូសបញ្ជាក់ អំពីភាពខុសគ្នារវាងមុខងាររដ្ឋ និងរដ្ឋបាលមូលដ្ឋាន (ស្វយ័ត) យន្តការ និងស្ថាប័នសហប្រតិបត្តិការខ្សែបណ្តោយ ការត្រួតពិនិត្យ បច្ចេកទេស ច្បាប់ និងហិរញ្ញវត្ថុនៅកម្រិតរដ្ឋបាលមូលដ្ឋាន។

សូមជម្រាបជូនផងដែរ សម្រាប់កម្មវិធីចុងក្រោយនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងទទួលជួបសម្ដែងការគួរសម ជាមួយ ឯកឧត្តម Eric Beisswenger រដ្ឋលេខាធិការក្រុមប្រឹក្សារដ្ឋបាវ៉ារីយ៉ា និងបន្តដឹកនាំគណៈប្រតិភូស្ដាប់បទបង្ហាញពាក់ព័ន្ធនឹងភារកិច្ច និងមុខងារអាជ្ញាធររដ្ឋបាលថ្នាក់ខ្ពស់ ការត្រួតពិនិត្យរដ្ឋបាលមូលដ្ឋាន និងការរៀបចំពហុកម្រិតសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនិងការការពារប្រជាពលរដ្ឋនៅរដ្ឋបាវ៉ារីយ៉ា៕

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ