ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ទទួលជួបពិភាក្សា ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងយុត្តិធម៌ សាធារណរដ្ឋកូរ៉េ
April 18, 2024    អ្នកទស្សនា :

កិច្ចប្រជុំពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីពង្រីកចំណងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយគណៈប្រតិភូទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាលើការងារជំនាញអន្តោប្រវេសន៍ ជាមួយការលើកបទបង្ហាញនូវលទ្ធផលការងារដែលសម្រេចបាន និងទិសដៅអនុវត្តការងារបន្តសំដៅទប់ស្កាត់បទល្មើសអន្តោប្រវេសន៍គ្រប់ប្រភេទ។

ឯកឧត្តម LEE JAE YOO អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កូរ៉េ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការរៀបចំនូវកិច្ចប្រជុំទ្វេភាគីលើកទី២នេះ ដែលនឹងអនុញ្ញាតឱ្យអង្គភាពទាំងពីរ បន្តជំរុញលើកកំពស់កិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកលើការងារអន្តោប្រវេសន៍ ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានឯកភាពចំពោះសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ដែលនឹងចូលរួមសំដៅទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនគ្រប់រូបភាព ជាពិសេសការបន្តយកចិត្តទុកដាក់សម្របសម្រួលជូនប្រជាជនទាំងពីរប្រទេសដែលបានធ្វើដំណើរ និងកំពុងស្នាក់អាស្រ័យប្រកបរបរ ក្នុងប្រទេសទាំងពីរ។

បន្ថែមពីលើនេះផងដែរ ឯកឧត្តម LEE JAE YOO អគ្គនាយកអន្តោប្រវេសន៍កូរ៉េ បានធ្វើការថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានអនោ្តប្រវេសន៍កម្ពុជា ដែលបានទទួលបដិសណា្ឋរកិច្ចយ៉ាងកក់ក្តៅជូនគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍កូរ៉េ និងបានអរគុណចំពោះការចែករំលែកបទពិសោធន៍ការងារទៅវិញទៅមក។

ជាកិច្ចបញ្ចប់គណៈប្រតិភូទាំងពីរ បានឯកភាពនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនេះឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ អគ្គនាយកអន្តោប្រវេសន៍

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ