នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានចូលរួមពិធីបង្ហោះគោម និងបាញ់កាំជ្រុច អបអរសាទរព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៤” ក្នុងបរិវេណតំបន់ចុងប៉ម នៃទីរួមខេត្តព្រៃវែង។