ព្រៃវែង ៖ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញចូលរួមពិធីនមសិកាព្រះរតនត្រ័យ ពូនភ្នំខ្សាច់ និងពិធីស្រង់ព្រះ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” ព្រមទាំងបានជូនវត្ថុអនុស្សាវរីយ៍ (បច្ច័យនិងក្រណាត់ស) ដល់តាជី យាយជី នៅបរិវេណវត្តសំសមី ក្នុងក្រុងព្រៃវែង៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ