ឯកឧត្តម​ ឃួង ស្រេង និងលោកជំទាវដឹកនាំការលេងល្បែង​ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំថ្ងៃទី២
April 15, 2024    អ្នកទស្សនា :

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ ជាអភិបាលរង និងមន្រ្តីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំការលេងល្បែង​ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នាព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ នៅរមណីយដ្ឋានវត្តភ្នំ ។

ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងដាក់រូបសត្វនាគ ធ្វើពីឫស្សីតំណាងឲ្យរោង និងមានកន្លែងតាំងពិព័រណ៍ផងដែរ។

ក្នុងឱកាសនោះ ដែរឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញទស្សនាតាមទីតាំងស្តង់ទំនិញជាច្រើន រួមមាន របាំត្រុដ ការពូនភ្នំខ្សាច់ ទាញព្រ័ត្រ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានកម្មវិធីកម្សាន្តជាច្រើន នឹងត្រូវរៀបចំឡើងក្នុងព្រឹត្តិការណ៍នេះ ដែលមានដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយផ្សេងៗទៀត។ ក្រៅពីនេះ ក៏មានរៀបចំកម្មវិធីវប្បធម៌ ប្រពៃណី​ដែរ ដូចជាពិធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្រ្តីបុរាណ-សម័យ និងការរាំកម្សាន្ត។

គួរបញ្ជាក់ថា​ រដ្ឋបាលរាជធានីភ្នំពេញបង្កើតសង្គ្រាន្តវត្តភ្នំ រួមទាំងមានការតុបតែងលំអរជុំវិញរមណីដ្ឋានវត្តភ្នំ,តាមដងវិថី,មហាវិថីនិងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យិមានការលេងល្បែងរបាំប្រជាប្រិយ៏ខ្មែរ ច្រើនទំរង់ ការប្រគុំតន្រ្តីរួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានយ៉ាងល្អស្របតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធ៏មជាតិដ៏ល្អផូរផង់​ ការទាក់ទាញភ្ញៀវទេសចរ ឲ្យិចូលមកទស្សនាកំសាន្តនៅរាជធានីភ្នំពេញ ។

ពិធីខាងលើនេះ ក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋក៏ដូចរំលឹកឡើងវិញនូវសមិទ្ធិផល នានាដែលរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋបានកសាងឡើងក្នុងរយះពេលពេញមួយឆ្នាំកន្លងទៅដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ​ ការកសាងហេដ្ឋារចនាសម្ពន្ធ័ ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់​ ការលើកកំពស់សោភណ្ឌភាពបរិស្ថានរាជធានីភ្នំពេញផងដែរ។

ទន្ទឹមនឹងការរៀបចំអោយមានការលេងល្បែងប្រជាប្រិយ៏មានទាញព្រាត់លោតបាវ​ ចោលឈូង​ បោះអង្គុញលាក់កន្សែងនិងរាំលេងកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៏ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។

ជាមួយគ្នានោះដែរឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា​ ប្រជាពលរដ្ឋយើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧នៃរដ្ឋសភា ដែលបានធ្វើអោយកម្ពុជាបោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើអោយកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕

ប្រភព÷ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ