នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពីការរៀបចំកម្មវិធីសិក្សារបស់សាលាជាតិមូលដ្ឋានក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងលោក លោកស្រីជានាយក នាយិកាប្រតិបត្តិ និងតំណាងអង្គការ សង្គមស៊ីវិល ចំនួន០៨។
សូមបញ្ជាក់ផងដែរថា អង្គការសង្គមស៊ីវិលដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ជាអង្គការសង្គមស៊ីវិលដៃគូរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលកន្លងមក តែងតែបានផ្តល់ការសហការយ៉ាងជិតស្និទ្ធជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងការកសាងសមត្ថភាពសម្រាប់មន្ត្រីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចការស្រាវជ្រាវនិងផ្សព្វផ្សាយអំពីអភិបាលកិច្ចនិងការអភិវឌ្ឍមូលដ្ឋាន៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ