នៅថ្ងៃអង្គរ ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង បានដឹកនាំ ប្រធានមន្ទីរជំនាញ ព្រមទាំងកងកំលាំងទាំងបី រួមជាមួយនឹងលោកអភិបាលស្រុក បានចុះមើលស្ថានភាពទឹកជំនន់ ដែលហូរកាត់ផ្លូវ និងស្ពាន តាមស្រុកស៊ីធរកណ្តាល និងស្រុកពារាំង ដែលមានការខូចខាត ផ្លូវ និងផលប៉ះពាលដាំស្រូវ៤០០០ហិកតា៕