កិច្ចប្រជុំសាមញ្ញលើកទី៤៩ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃអង្គារ ០៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៩ ឆ្នាំទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបភាពឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ពេជ សាវ៉ាន់ ឯកឧត្ដម ប្រាក់ សុវណ្ណ ឯកឧត្ដម ហែម ពិសិដ្ឋ និងលោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី នាយករងរដ្ឋបាល លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យសាលាខេត្ត ។ របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖

១.ស្ដាប់របាយការណ៍ស្ដីពីសកម្មភាពរបស់ក្រុមប្រឹក្សាខេត្តស្វាយរៀងឆ្នាំទី៤ អាណត្តិទី២

២.ការអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៨

៣.ការអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងទិសដៅការងារខែកក្កដា និងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត

៤.ស្ដាប់របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ របស់ គកសក ខេត្ត

៥.ស្ដាប់របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៨ របស់ គណៈកម្មាធិការលទ្ធកម្មរដ្ឋបាលខេត្ត

៦.ការអនុម័តសេចក្ដីសម្រេចស្ដីពីការកំណត់ប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេលដប់ពីរ (១២)ខែ ឆ្នាំទី៥ (២០១៨-២០១៩) អាណត្តិទី២

៧.ការអនុម័តសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្ត

៨.សេចក្ដីផ្សេងៗ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ