logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពត រៀបចំវេទិកាកសិករថ្នាក់តំបន់ឆ្នេរ ស្តីពី “ការលើកកម្ពស់ទីផ្សារ និងការកែច្នៃកសិផលរបស់កសិករខ្នាតតូច និងមធ្យម"
40
25-October-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃសុក្រទី២២ ខែ តុលាឆ្នាំ២០២១ នៅសាលាខេត្តកំពត លោក អុឹង ឆាយ អភិបាលរងខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ រួមមាន៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, មន្ទីរពាណិជ្ជកម្ម, មន្ទីរទេសចរណ៍, មន្ទីរកិច្ចការនារី មន្ទីរអភិវឌ្ឍន៍ជនបទ, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមវេទិកាកសិករថ្នាក់តំបន់ឆ្នេរ ស្តីពី “ការលើកកម្ពស់ទីផ្សារ និងការកែច្នៃកសិផលរបស់កសិករខ្នាតតូច និងមធ្យម" ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងអង្គការដៃគូ តាមរយ:ប្រព័ន្ធវីដេអូពីចម្ងាយ​ (zoom)។

សូមជម្រាបថា ការរៀបចំវេទិកានេះឡើងក្នុងគោលបំណង៖

-ជំរុញ និងលើកទឹកចិត្តអោយមានការកែច្នៃកសិផលរបស់កសិករខ្នាតតូច និងមធ្យម ដើម្បីទប់ស្កាត់ការខូត ដំណាំខូចគុណភាព (ការលើកកម្ពស់ការគ្រប់គ្រងផលិតផលកសិកម្មក្រោយពេលប្រមូលផល)

-ជំរុញ និងលើកកម្ពស់ទីផ្សាររបស់កសិករខ្នាតតូច និងមធ្យម ដើម្បីផ្សារភ្ជាប់វិស័យឯកជន ស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ក្នុងការដោះស្រាយ និងទប់ស្កាត់ការខូតខាត និងផលដំណាំខូចគុណភាព

-ជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធទាំងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីគាំទ្រកសិករ ខ្នាតតូច និងមធ្យម ជាពិសេសស្ត្រី ដើម្បីឱ្យពួកគាត់មានឱកាសកាន់តែច្រើនឡើងក្នុងការផ្គត់ផ្គង់ កសិផល និងបង្កើនការកែច្នៃ កសិផល តាមតម្រូវការទីផ្សារ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ