logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣
59
14-October-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃពុធទី១៣ ខែតុលា ឆ្នាំ២០២១ លោកជំទាវសរ ស៉ីមអ៉ីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក)ខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការលើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ (ACWC) និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ (23rd ACWC Meeting) តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តចំនួន៤រូប ផងដែរ ក្នុងនោះ ក៏មានការចូលរួមពី សំណាក់លោកស្រី ប្រធាន អនុ ប្រធានមន្ទីរអង្គភាពនានា ក្នុងខេត្តផងដែរ។

វេទិកានេះ មានគោលបំណងចម្បងសំខាន់ៗ ចំនួន៣៖
១.សម្របសម្រួលដល់កិច្ចសន្ទនា និងចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ រវាងបណ្ដាប្រទេសនៅអាស៊ី និងអឺរ៉ុប ក្នុងការអនុវត្តរបៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ។
២.បង្ហាញនូវវឌ្ឍនភាព របស់ប្រទេសកម្ពុជា ស្តីពីដំណើរការ នៃការវិវត្ត របស់ស្រ្តី សន្តិភាព និងសន្តិសុខ។ ប្រវត្តិនៃការចូលរួមរបស់ស្រ្តីក្នុងវិស័យដោះមីន និងរក្សាសន្តិភាព ក៏ដូចជាយុទ្ធសាស្ត្រ និងការអភិវឌ្ឍន៍ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើហឹង្សា ទាក់ទង នឹងយេនឌ័រ និងផលប៉ះពាល់នៃជម្ងឺកូវីត-១៩ លើស្រ្តី។
៣.ស្វែងរកមតិគាំទ្រ ក្នុងការបង្កើត អោយមានព្រឹត្តិការណ៍អមផ្សេងៗ ពាក់ព័ន្ធ នឹងស្រ្តីនៅក្នុងរៀងរាល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនាពេលអនាគត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ