អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ
September 14, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធិភាពនៃការចម្រោះទឹកកខ្វក់ មុនបង្ហូរចូលទៅក្នុងសមុទ្រ។ គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នអាងប្រព្រឹត្តិកម្មមួយនេះ បានដំណើរការដោយជោគជ័យហើយ ក្នុងការចម្រោះទឹកកខ្វក់ បំលែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថានមុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

សូមជម្រាបជូនថា អាងប្រព្រឹត្តិកម្មទី១ (PS1) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ និងអាងប្រព្រឹត្តិកម្មទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។

បន្ទាប់មកឯកឧត្តម អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យអាងចម្រោះទឹកកខ្វក់នៅចុងឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លើកគម្រោងស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសាងសង់ស្ពានក្នុងអាងចម្រោះទឹកកខ្វក់ឱ្យបានខ្ពស់ និងវែងជាងមុន ដើម្បីឱ្យលំហូរទឹកក្នុងអាងហូរបានលឿន ដើម្បីដោះការជន់លិចទីក្រុងនៅរដូវវស្សា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ