logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តប៉ៃលិន ចុះពិនិត្យគ្រឹះស្ថានសិក្សារដ្ឋ ដែលត្រៀមបើកដំណើរការឡើងវិញ នៅតាមតំបន់ដែលមានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ(SOP)
74
14-September-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបានខេត្តប៉ៃលិន អមដំណើរ ដោយអង្គភាពជំនាញពាក់ព័ន្ធ បានអញ្ជើញចុះ ពិនិត្យមើលជាក់ស្តែង គ្រឹះស្ថានសិក្សារដ្ឋ ដើម្បីត្រៀមបើក អោយដំណើរការឡើងវិញ នៅតាមតំបន់មានហានិភ័យទាប ដោយអនុវត្តតាមស្តង់ដារប្រតិបត្តិ (SOP) ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមសាលារៀន បន្ទាប់ពីផ្អាកការសិក្សាមួយ រយៈ ដោយ ស្ថានភាពចម្លងរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ យោងតាមសេចក្តី ណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថាន សិក្សារដ្ឋ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដែលមានហានិភ័យទាប ដើម្បីបើកសាលាសាកល្បងឡើងវិញ រដ្ឋបាលខេត្ត ប៉ៃលិន បានជ្រើសរើសយក គ្រឹះស្ថានសិក្សារដ្ឋ ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ ធ្វើការ បើកដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញ ដោយផ្តោតសំខាន់លើបឋមសិក្សា ដល់ត្រឹម អនុវិទ្យា ល័យ នៅតាមក្រុង ស្រុក និងឈានទៅបើកសាលាផ្សេងៗទៀតក្នុងទូទាំងខេត្ត។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់លោកនាយក សាលាទាំងអស់ ពេលបើក ដំណើរការរៀនឡើងវិញ ត្រូវរៀបចំម៉ាស៊ីនវ៉ាស់កម្តៅ ពាក់ម៉ាស់ អាល់កុល ឬជែល កន្លែងលាង សម្អាតដៃ នៅតាមមុខថ្នាក់រៀន រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម មិនត្រូវឱ្យសិស្សចេញលេងទេ ដើម្បី ធានាដល់ ការកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តន៍ តាមស្តង់ដារ ប្រតិបត្តិ (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការការពាររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

នៅក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ជម្រុញលើកទឹកចិត្តដល់ នាយក សាលា លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវខិតខំរៀបចំបរិស្ថានសាលារៀន អោយបានស្អាត មាន សោភ័ណ ភាព និងមានអនាម័យល្អ ដើម្បីប្រឡងប្រណាំងយកលេខ ០១ប្រចាំឆ្នាំ ហើយរដ្ឋបាលខេត្ត នឹងផ្តល់ជូនរង្វាន់ លើក ទឹកចិត្ត ចំនួន ២០លានរៀនផងដែរ សម្រាប់សាលាដែលទទួលបានជ័យលាភី។

បើតាមការបញ្ជាក់របស់ លោក តង់ ធារា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានអោយ ដឹងថា៖ ការបើកដំណើរការសាកល្បងបង្រៀន និងរៀនឡើងវិញដោយផ្តោតសំខាន់លើ បឋមសិក្សាដល់ ត្រឹម អនុវិទ្យាល័យនៅតាមក្រុង ស្រុកក្នុងខេត្ត និងឈានទៅបើកសាលាផ្សេងៗទៀតក្នុងខេត្តចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ ហើយសាលា ដែលត្រៀមបើកសាកល្បងបង្រៀន រួមមាន៖ ក្រុងប៉ៃលិន មាន (អនុវិទ្យាល័យបរយ៉ា, សាលាបឋមសិក្សាបរយ៉ាខា, អនុវិទ្យាល័យភ្នំយ៉ាត, សាលា បឋមសិក្សាប៉ាងរលឹម និងអនុវិទ្យាល័យប៉ាងរលឹម) ចំណែក ស្រុកសាលាក្រៅ មាន (អនុវិទ្យាល័យ ហ៊ុន សែន អូរដូនតា, សាលាប ឋមសិក្សាដីស,សាលាបឋមសិក្សាព្រៃសន្ទះ និងសាលាបឋមសិក្សា កូនដំរី)៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ