logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើយន្តការនៃការបង្កើតគណៈកម្មការចំនួន២ស្ដីពីការទប់ស្កាត់និងការបង្រ្កាបការធ្វើអាជីវកម្មខុសច្បាប់ក្នុងវិស័យរ៉ែ និងជលផលក្នុងខេត្ត
35
30-July-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ដើម្បីជំរុញការអនុវត្តច្បាប់ ឲ្យបានកាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ក៏ដូចជា ការធានាបាននិរន្តរភាពនិងប្រមូលប្រភពចំណូលចូលថវិការដ្ឋឲ្យបានកាន់តែប្រសើរឡើងថែមទៀត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តកំពត បានបើកកិច្ចប្រជុំត្រួតពិនិត្យពិភាក្សា និងកែសម្រួលខ្លឹមសារលើយន្តការនៃរបៀបវារៈចំនួន២គឺ៖ ទី១.សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការចម្រុះពិនិត្យទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែ និងការដឹកជញ្ជូនរ៉ែខុសច្បាប់ និងទី២.សេចក្ដីសម្រេចស្តីពីការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ បង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តកំពត។

កិច្ចប្រជុំស្ថិតក្រោមធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត អាជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងកងកម្លាំងទាំងបីក្នុងខេត្ត ផងដែរ។

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា បញ្ហាការងារគ្រប់គ្រងអាជីវកម្ម និងការប្រមូលថវិការចូលរដ្ឋក៏ដូចជាការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងវិស័យរ៉ែ និងវិស័យជលផលក្នុងភូមិសាស្ត្រខេត្តកំពតកន្លងមកមានលក្ខណៈល្អប្រសើរ ។ តែទោះបីយ៉ាងណា បញ្ហាបាតុភាព អសកម្មទាំងឡាយពីវិស័យរ៉ែនិងជលផលក្នុងភូមិសាស្ត្រខេត្ត តែងកើតមានឡើង ជាបន្តបន្ទាប់ គឺផ្ដើមចេញពី បុគ្គលមិនគោរពច្បាប់មួយចំនួន បានធ្វើសកម្មភាពរំលោភបំពានមិនកោតក្រែងច្បាប់កំណត់។

ដូច្នេះកិច្ចប្រជុំពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងកែសម្រួលលើខ្លឹមសារនៃយន្តការសេចក្ដីសម្រេចទាំងពីរខាងលើនេះ ដើម្បីផ្ដល់ជូនលទ្ធភាពឲ្យក្រុមការងារសហការគ្នាបំពេញបេសកកម្មការងារ ក្នុងវិស័យរ៉ែ និងជលផលនេះឲ្យបានកាន់តែរលូន និងប្រកបដោយមានប្រសិទ្ធភាពនៅក្នុងភូមិសាស្ត្រខេត្តកំពតបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ