logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីផែនការនៃការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តព្រះសីហនុ និងផ្សព្វផ្សាយពីខ្លឹមសារនៃសេចក្តីសម្រេច ព្រមទាំងសារាចរណែនាំរបស់រាជរដ្ឋាភិបាល
45
30-July-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ Zoom Meeting ស្តីពីផែនការនៃការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តព្រះសីហនុ និងផ្សព្វផ្សាយពីខ្លឹមសារនៃសេចក្តីសម្រេច ព្រមទាំងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយកនាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុងស្រុក និងលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

តាមរយៈកិច្ចប្រជុំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចកំណត់យកថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២១ ខាងមុខនេះ នឹងបើកយុទ្ធនាការ ព្រមៗគ្នា ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទូទាំងខេត្តព្រះសីហនុ។

អង្គប្រជុំក៏បានពិភាក្សាឆ្លងលើសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធប្រឆាំង និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចេញបទបញ្ជាដល់ អភិបាលក្រុងស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំគ្នា ហូបចុក ផឹកស៊ី នៅតាមទីតាំងសាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និងទីតាំងមួយចំនួនទៀត ចាប់ពីម៉ោងនេះតទៅ ករណីរកឃើញ ត្រូវធ្វើការផាកពិន័យ និងបិទទីតាំងនោះដោយគ្មានការលើកលែងឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ