logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញដាំកូនឈើ ប្រភេទ ដើមក្ងោក ពូជផ្កាពណ៌លឿង ចាប់ពីរង្វង់មូលអូរចំបក ដល់វិមានឯករាជ្យ ក្នុងក្រុងដូនកែវ
81
30-July-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

\តាកែវ៖ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈខេត្តតាកែវ រួមជាមួយ លោក ស៊ឹម ឡាបុ័ង នាយកខណ្ឌរដ្ឋបាលព្រៃឈើតាកែវ និងអាជ្ញាធរក្រុង អញ្ចើញចូលរួមដាំ ដើមកក្ងោក ពូជផ្កាលឿង ចំនួន ៣០០ដើម ស្របតាមចិញ្ចើមផ្លូវជាតិ២ ចាប់ពីរង្វង់មូលអូរចំបក់ ដល់វិមានឯករាជ្យ ដើម្បីលម្អរសោភ័ណ្ឌភាពទីក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ ឱ្យកាន់តែមាន ភាពស្រស់បំព្រង។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានឱ្យដឹងថា ធ្វើការដាំកូនឈើជាប្រភេទដើមផ្កាក្ងោកនេះ វាធ្វើឱ្យនៅ អមសងខាងតាមដងផ្លូវនេះ គឺដើម្បីសោភណភាពនៃគម្របពណ៌បៃតង ព្រោះដើមក្ងោកនេះវានឹង ធ្វើឱ្យតំបន់នេះមានសោភណ្ឌភាពខៀវ ស្រស់បំព្រងក្នុងរដូវវស្សា និងភាគច្រើននៅរដូវប្រាំង តែងចេញផ្កាផ្តល់សោភណភាពក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តកាន់តែច្រើន និងបានចូលរួមចំណែកលើកស្ទួយជីវភាពប្រជាពលរដ្ឋយើងតាមការលក់ដូរជូនដល់ភ្ញៀវទេសចរផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ