logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពត រៀបចំកិច្ចប្រជុំពិភាក្សា​លើការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់​ ស្ថានីយ​ប្រព្រឹត្ត​កម្មទឹកកខ្វក់​ ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពត​ និងទីលានចាក់សំរាម​ នៃគម្រោងអភិវឌ្ឍន៍​ក្រុងរបៀង២
43
30-July-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃពុធ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២១​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលនៃគណ:អភិបាលខេត្តកំពត​ និង ឯកឧត្តម​ វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណ:ការ​ និងដឹកជញ្ជូន​បានដឹកនាំកិច្ចប្រជុំពិភាក្សា​លើការងារអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូប្រមូលទឹកកខ្វក់​ ស្ថានីយ​ប្រព្រឹត្ត​កម្មទឹកកខ្វក់​ ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុងកំពត​ និងទីលានចាក់សំរាម​ នៃគម្រោងអភិវឌ្ឍន៍​ ក្រុងរបៀង២​ ដែលមានកាអញ្ជេីញចូលរួម​ពី ឯកឧត្ដម​អភិបាលរងខេត្ត​ នាយករដ្ឋបាលសាលាខេត្ត​ មន្ទីរអង្គភាពពាក់ព័ន្ធ​ជុំវិញខេត្ត​ អភិបាលក្រុង​ ស្រុកពាក់ព័ន្ធ​ និងតំណាងក្រុមហ៊ុនម៉ៅការសាងសង់​ សរុបចំនួន​ ១៨នាក់។

បន្ទាប់ពីបានស្តាប់នូវបទបង្ហាញ​ និងមតិចូលរួមក្នុងអង្គប្រជុំរួចមក​ ឯកឧត្ដម​ ជាវ​ តាយ​ បានចាត់ទុកកិច្ចប្រជុំនេះពិតជាមានសារ:សំខាន់ណាស់សំរាប់ខេត្តកំពត​ ព្រោះវាអាចបញ្ចៀសបាននូវជំនន់ទឹកភ្លៀង​ និង​ធ្វេីអោយខេត្តមានអនាម័យ​ និងបរិស្ថានស្អាត។

ឯកឧត្ដម​អភិបាលខេត្ត​ បានសំណូមពរដល់ក្រុមហ៊ុន​ម៉ៅការត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន​ ជាពិសេសរដ្ឋបាលខេត្ត ដេីម្បីរួមគ្នាដោះស្រាយនៅពេលដែលការអនុវត្តន៍គម្រោងមានការរាំងស្ទះណាមួយ។ ហេីយក្រុមហ៊ុនត្រូវពន្លឿននូវការអនុវត្តន៍របស់ខ្លួនអោយបានល្អ​ ទៅតាមស្តង់ដា​ លក្ខណ:បច្ចេកទេស​ និងឆាប់រហ័ស​៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ