logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញនាំយកអំណោយរដ្ឋបាលខេត្ត ចែកជូនប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាពអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន២៤០គ្រួសារ នៅស្រុកកំពង់សៀម
45
30-July-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ដើម្បីរួមចំណែកសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ ដែលខ្វះខាតក្នុងជីវភាព ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បាននាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៤០គ្រួសារ នៅក្នុងស្រុកកំពង់សៀម ដែលពិធីនេះ រៀបចំនៅក្នុងបរិវេណ វត្តនគរបាជ័យក្រៅ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក មន្រ្តីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ផងដែរ។

នាឱកាសនោះ លោកជំទាវ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត ជាពិសេស សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់។ លោកជំទាវមានប្រសាសន៍ថា ដោយពិនិត្យឃើញស្ថានភាពទុក្ខលំបាករបស់បងប្អូន ខណៈដែល ប្រទេសកម្ពុជា កំពុងរងការគម្រាមកំហែង ដោយសារជម្ងឺកូវីដ ១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ លើជីវភាពប្រជាពលរដ្ឋ និងខិតខំដឹកនាំគ្រប់គ្រង ទប់ស្កាត់ជម្ងឺនេះ មិនឲ្យរីករាលដាល ចូលក្នុងសហគមន៍បន្តទៀត តាមរយៈ ការស្វែងរកវ៉ាក់សាំងបង្ការ ដើម្បី ចាក់ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស។ លោកជំទាវ បានលើកឡើងថា ដោយសារកូវីដ១៩ បច្ចុប្បន្ន ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាមយើង បានធ្លាក់ទៅក្នុងភាពក្រីក្រ ក្នុងនោះ អាជ្ញាធរ ក៏ដូចជា រាជរដ្ឋាភិបាល ក៏បានធ្វើការដោះស្រាយជាថវិកា និងស្បៀងអាហារមួយចំនួន ដើម្បី រួមចំណែកដោះស្រាយជីវភាព ក្នុងអំឡុងពេល នៃការឆ្លងរាលដាល នៃជម្ងឺនេះ ផងដែរ។

ស្ថិតក្នុងឱកាសនោះ លោកជំទាវ ប៉ាង ដានី បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការការពារខ្លួន ជៀសឲ្យផុតពីការឆ្លងជម្ងឺកូវីដ ១៩ តាមរយៈ ការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានអនាម័យសុខាភិបាល «៣ការពារ និង ៣កុំ» ជាពិសេស ការលាងសម្អាតដៃជាប្រចាំ ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ទៅតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក៏ដូចជា សេចក្ដីណែនាំនានា របស់អាជ្ញាធរ នៅក្នុងដំណាក់កាល យើងទាំងអស់គ្នា កំពុងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាល នៃជម្ងឺ ដ៏កាចសាហាមួយនេះ ផងដែរ។

គូសបញ្ជាក់ថា អំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលលោកជំទាវ អភិបាលរងខេត្ត និងក្រុមការងារនាំចែកជូនប្រជាពលរដ្ឋទាំង ២៤០គ្រួសារ ក្នុង ០១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងអាវយឺតសម្រាប់កូនក្មេង ជូនគ្រួសារដែលមានកូនតូច ០១គ្រួសារ ០១កញ្ចប់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ