logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកមុងជ្រលក់ថ្នាំ១.៤៦៣មុងទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ជើងភ្នំឱរាល់
67
23-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

មុងជ្រលក់ថ្នាំ១.៤៦៣មុងត្រូវបាន ឯកឧត្តមឈួរ ច័ន្ទឌឿន ដែលជាអភិបាលខេត្ត នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋ រស់នៅតំបន់ជើងភ្នំឱរាល់ ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ។ លោកវេជ្ជៈបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា មុងជ្រលក់ថ្នាំដែលនាំយកទៅចែកជូនប្រជាពលរដ្ឋនាពេលនេះមានចំនួន១. ៤៦៣មុង ក្នុងនោះមានមុងអង្រឹងចំនួន៤៦៨មុង និង មុងគ្រែចំនួន៩៩៥មុង សម្រាប់ប្រជាពលរដ្ឋចំនួន៤៦៨គ្រួសារ មកពីភូមិក្តុលនិង ភូមិអូរល្ពៅ ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស។ ឯកឧត្តមឈួរ​​ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវទៅកាន់់ប្រជាពលរដ្ឋ​ ដែលរស់នៅក្នុងភូមិក្តុលសែនជ័យ អោយរស់នៅត្រូវមានអនាម័យនិងត្រូវដេកក្នុងមុងជានិច្ច ដើម្បីការពារកុំអោយកើតមានជំងឹគ្រុនចាញ់។ ឯកឧត្តមឈួរ ច័ន្ទឌឿនបញ្ជាក់ថា ថ្វីត្បិតតែជំងឺដ៏កាចសាហាវនេះ បានសម្លាប់ប្រជាពលរដ្ឋរៀងរាល់ឆ្នាំ តែយើងអាចការពារបាន ដោយធ្វើយ៉ាងណាកុំអោយមូសខាំ ដែលជាវិធីពិសេសមានប្រសិទ្ធភាពនោះ គឺយើងត្រូវដេកក្នុងមុងជានិច្ចទោះនៅផ្ទះឬនៅក្នុងព្រៃក៏ដោយ។ ករណីមានការសង្ស័យថាខ្លួនមានជំងឺគ្រុនចាញ់ត្រូវរួសរាន់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យព្យាបាលបានត្រឹមត្រូវនិងទាន់ពេលវេលា។

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ