logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពត រៀបចំអបអរសាទររុក្ខទិវា ៩កក្កដាឆ្នាំ២០២១ នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែបប្រវែង៣៥០០ម
198
23-July-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំអបអរសាទរ«រុក្ខទិវា»៩កក្កដាឆ្នាំ២០២១ នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែបប្រវែង៣៥០០ម ពីស្ពានព្រែកជីក ស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត រហូតដល់ស្ពានក្បាលរមាស ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនាព្រឹកនេះ ប្រព្រឹត្តិទៅក្រោមអធិបតី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយ នាយរងខណ្ឌ លោកអភិបាល អភិបាលរងក្រុង ស្រុក ឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបប្រមាណជា២០០ នាក់។

ថ្លែងនៅក្នុងពិធីនាព្រឹកនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ពិធីបុណ្យ « រុក្ខទិវា » គឺជាព្រះរាជសកម្មភាពជាប្រវត្តិសាស្រ្តក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះមហាវិរៈក្សត្រ ព្រះវៈរាជបិតាជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រិត្យលេខ៧៣៨នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។

ក្នុងទិសដៅបន្តវេនជាប្រពៃណី ពីសម័យសង្គមរាស្រ្តនិយម រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកំណែទម្រង់វិស័យព្រៃឈើជារៀងរហូតមកដល់បច្ចុប្បន្ននេះ និងបានរៀបចំពិធីបុណ្យរុក្ខទិវា៩កក្កដា ជាប្រពៃណីគ្រប់បណ្តាខេត្ត រាជធានី ជារៀងរាល់ឆ្នាំ។ ដោយឡែក ខេត្តកំពត នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែប ប្រវែង៣៥០០ម ក្នុងស្រុកទឹកឈូ ខេត្តកំពត រួមមានដើម បេង ធ្នង់ កូនក្ងោកសរុបចំនួន ២៥០ដើម៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ