logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញផ្ដល់វិទ្យុទាក់ទងចំនួន២៥គ្រឿង ដល់ប្រជាការពារភូមិ ក្នុងឃុំគោកពោធិ៍ ស្រុកបូរីជលសារ
41
23-July-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញសំណេះសំណាល និងនាំយកវិទ្យុទាក់ទង ចំនួន ២៥គ្រឿង និងផ្ដល់ជូនថវិកាមួយចំនួនដល់ រដ្ឋបាលឃុំ។

មានមតិសំណេះសំណាល ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត ក៏បានណែនាំក្រេីនរំលឹកដល់បងប្អូនប្រជាការពារទាំងអស់ ទោះបីជាបងប្អូនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ក្ដី ប៉ុន្តែបងប្អូនជាដៃគូសហការដែលមិនអាចខ្វះបានជាមួយ កំលាំងទាំងបី អាជ្ញាធរក្រុង-ស្រុក និងអាជ្ញាធរ មូលដ្ឋាន រួមទាំងត្រូវអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្ដាប់ធ្នាប់ តាមភូមិ ឃុំ ដែលបងប្អូនរស់នៅ ដើម្បីភូមិឃុំយើងមានសុវត្តិភាព និងសំណូមពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តារក្សាអនាម័យឲ្យបានជាប្រចាំ ដើម្បីការពារការឆ្លងពីជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ