logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តតាកែវ អញ្ជើញពិនិត្យដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកទី១ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនីរោងចក្រ ក្នុងស្រុកទ្រាំង និងស្រុកបូរីជលសារ
34
23-July-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញពិនិត្យដំណើរការយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ លើកទី១ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនីរោងចក្រ ក្នុងឃុំសំបួរ ស្រុកទ្រាំង និងឃុំគោកពោធិ៍ ស្រុកបូរីជលសារ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ថិត នៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំង សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀប រយ និងរក្សាគម្លាត និងត្រូវណែនាំដល់ពួកគាត់ ឱ្យពាក់ម៉ាស លាងដៃ និងអាកុល មិនត្រូវ ប្រជ្រៀតគ្នា ដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះថាអាចនឹងមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ មកដល់ខ្លួនយើង និងក្រុមគ្រួសារខ្លួនទៅវិញទេ។ ចំពោះការចាក់វ៉ាក់សាំងនេះ គឺអាជ្ញាធរខេត្ត និងមន្ទីរសុខាភិបាលខេត្ត មានផែនការចាក់ ជូនប្រជាពលរដ្ឋគ្រប់ៗគ្នា និងទាំងអស់នៅគ្រប់មូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូ ពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាព ខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខា ភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ