logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ មិថុនា ភូថង បានអញ្ជើញចូលរួមជាអធិបតី ប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ២០១៨
41
21-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង បានអញ្ជើញប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ២០១៨ រំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្មដែលកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យចាប់ពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ នៅសាលមហោស្រពខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។ លោកជំទាវ បានលើកឡើងថា ថ្ងៃនេះ ពេលនេះ កាលពី​៤៣ឆ្នាំ​មុន ប្រជាជនកម្ពុជា កំពុងរស់នៅក្នុងភពអន្ត​រកាល ងងឹតសូន្យសុង ពោរពេញទៅដោយ​ទុក្ខវេទនា ឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ រកទីបំផុតគ្មាន ហេដ្ឋារចនាសម្ព័ន្ធរបស់ សង្គមជាតិទំាងមូល ត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរ ក្លាយជាគំនរផេះផង់។ មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបញ្ចប់​នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ហើយបើកឡើងវិញនូវ ទំព័រសករាជថ្មី គឺ​សុខសន្តិភាព ឯករាជ្យ អធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ៣៩ឆ្នាំកន្លងមកនេះ ក្រោមការ​ដឹកនាំ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើ​ឲ្យប្រទេសជាតិ សម្រេចបាននូវសមិទ្ធិផលធំៗ និងសំខាន់ៗជាប្រវត្តិសាស្រ្ត និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិ​សុខ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ សេដ្ឋកិច្ចសង្គមមានការរីកចម្រើន យ៉ាងឆាប់រហ័ស ដោយសម្រេចបានកំណើនសេដ្ឋកិច្ចថេរជាមធ្យមក្នុងរង្វង់​៧% ក្នុង ១ឆ្នាំ។ មហាជោគជ័យទំាងនេះ កើតចេញពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជាតែមួយគត់ ហើយ​បើទោះបីពេលវេលាបានកន្លងផុតទៅជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នានៅ តែចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយរបស់ជាតិ ដែលបណ្តាលមកពី ភ្លើងសង្រ្គាមដ៏សន្ធោសន្ធៅ បង្កឡើង ដោយរដ្ឋប្រហាររបស់ពួក លន់ នល់ នៅថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស និងមហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ បានកើតមាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ ពួកឃាតក ប៉ុល ពត អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ អង្គពិធីទាំងមូល បានទស្សនានូវការសម្តែង ឈុតឆាកទុក្ខលំបាកវេទនា ព្រាត់ប្រាសនិរាស គ្រួសារស្រែកយំទ្រហោ ក្នុងសមុទ្រ ឈាមសមុទ្រទឹកភ្នែកគំនរផេះផង់ ទទួលរងនូវទារុណកម្មដ៏យង់ឃ្នង កាប់សម្លាប់យ៉ាងរង្គាល៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ