logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ម៉ែន វិបុល បានទទួលជួបលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន) តំណាងអង្គការ JICA និងសហការី ដើម្បីពិភាក្សាការងារ
4
23-May-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃអង្គា ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន) តំណាងអង្គការ JICA និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគដំឡើងរោងចក្រកែច្នៃសំរាមក្នុងខេត្តស្វាយរៀង ។ ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានអង្គភាពអគ្គិសនីស្វាយរៀង និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។ ក្នុងឱកាសនោះ លោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD បានជម្រាបជូនពីវឌ្ឍនភាពនៃការអនុវត្តគម្រោងនេះ ដែលរហូតមកដល់បច្ចុប្បន្នបាននិងកំពុងត្រៀមដំឡើង និងសាងសង់រោងចក្រនៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្តបានជ្រើសរើសរួចមកហើយនោះ ។ ជាមួយនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមអភិបាលខេត្ត ដែលតែងតែគាំទ្រ និងសហការជាមួយក្រុមហ៊ុន ហើយព្រោះតែកិច្ចសហការគាំទ្រយ៉ាងល្អប្រសើរនេះ ទើបក្រុមហ៊ុនរបស់លោកឈានមកដល់សម្រេចលទ្ធផលគួរជាទីមោទនៈបែបនេះ និងសូមសំណូមពរដល់ឯកឧត្ដមអភិបាលខេត្ត បន្តជួយសហការដើម្បីអនុវត្តកិច្ចការដែលនៅសេសសល់ឲ្យសម្រេចបានលទ្ធផល ១០០% នាពេលខាងមុខ ។ មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត សារជាថ្មីម្ដងទៀត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានជ្រើសរើសការវិនិយោគនៅក្នុងខេត្តស្វាយរៀង និងសម្ដែងនូវការគាំទ្រចំពោះគម្រោងនេះ ហើយរយៈពេលជាង១ឆ្នាំកន្លងមក ចាប់តាំងពីបានជួបពិភាក្សាជាមួយក្រុមហ៊ុនលើកទី១ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺខេត្តសហការសម្របសម្រួលជានិច្ច ហើយនៅតែបន្តគាំទ្រ សហការតទៅមុខទៀត ដើម្បីឲ្យគម្រោងនេះសម្រេចបានលទ្ធផលជោគជ័យជាស្ថាពរ ព្រោះថាការបង្កើតរោងចក្រកែច្នៃសំរាមទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារិមនេះ មិនត្រឹមតែបានផ្ដល់ការងារធ្វើបន្ថែមជូនប្រជាពលរដ្ឋខេត្តស្វាយរៀង ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណទីក្រុង ផងដែរ ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ