logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីក្រោមឱវាទ បានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលប្រឈម និងទទួលរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេ
5
22-July-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី២១ កក្កដា ឆ្នាំ២០១៧ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីក្រោមឱវាទ បានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលប្រឈម និងទទួលរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិគគីរ ឃុំកោះអណ្ដែត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ យោងតាម ប្រភពពីអាជ្ញាធរភូមិ ឲ្យដឹងថា បច្ចុប្បន្ន ច្រាំងប្រវែងប្រមាណជា ១.០០០ម បានបាក់ស្រុតចូលទៅក្នុងទន្លេ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ចំនួន ១៤ខ្នងផ្ទះ ក្នុងនោះផ្ទះ ០៣គ្រួសារ ត្រូវរុះរើ ទៅកាន់កន្លែងសុវត្ថិភាព ។ ដោយឡែក ខ្នងផ្ទះផ្សេងៗទៀត កំពុងរង់ចាំស្ថានភាព នៃទឹកជំនន់បន្តទៀត ដើម្បីរុញ និងរើទៅកាន់កន្លែងសុវត្ថិភាព ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានជម្រុញដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ លើសុវត្ថិភាពរៀងៗខ្លួន ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ