logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ សង្កាត់
58
11-June-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ នាថ្ងៃពុធទី០៩ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តកំពង់ឆ្នាំង លោក ជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ សៀវភៅណែនាំស្តីពីកិច្ចការពារកុមារឃុំ សង្កាត់ និងសេចក្តីណែនាំស្តីពីការជ្រើសរើសបុគ្គលិកក្រៅក្របខណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់។

សិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធវីដេអូ Zoom។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការយូនីសេហ្វ(UNICEF) តំណាងអង្គការពាក់ព័ន្ធមួយចំនួនទៀត និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ