logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារ: ចំនួន៣
42
11-June-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃពុធទី៩ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកា ដើម្បីពិភាក្សាលើរបៀបវារ: ដូចខាងក្រោម÷

១.ការប្រកាសការកែសម្រួលសមាសភាពគណ:កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក

២.សេចក្តីរាយការណ៍ អំពីរបាយការណ៍វឌ្ឍនភាព នៃការបោះបង្គោលដីរដ្ឋរបស់របស់រដ្ឋបាលក្រុង ស្រុក នីមួយៗ

៣. បញ្ហាផ្សេងៗ

ក្នុងកិច្ចប្រជុំ លោកជំទាវអភិបាលខេត្ត បានណែនាំដល់ប្រតិបត្តិករពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការអនុវត្តការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ពិសេសគណ:កម្មាធិការដែលទើបកែសម្រួលសមាសភាពថ្មីនេះ ត្រូវរៀបចំពង្រឹងការអនុវត្តការងារ ដើម្បីជាធាតុក្នុងការរៀបចំផែនការទៅអនាគត ស្របតាមចក្ខុវិស័យ នៃផែនការប្រើប្រាស់ដីធ្លី រួមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ សំដៅធានា និងបម្រើប្រយោជន៍រួម។

ដោយឡែក មុននឹងបញ្ចប់ លោកជំទាវ បានអំពាវនាវដល់សមាជិក សមាជិកា អង្គប្រជុំ ត្រូវអនុវត្តអនុសាសន៍របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងគោលការណ៍ណែនាំនានា របស់ក្រសួងមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ