logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលប្រឈម និងទទួលរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេ
6
21-July-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃទី២០ កក្កដា ឆ្នាំ២០១៧ ឯកឧត្ដម គួច ចំរើន អភិបាល ខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋ ដែលប្រឈម និងទទួលរងគ្រោះដោយសារបាក់ស្រុតច្រាំងទន្លេ ស្ថិតនៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ប្រភពពីអាជ្ញាធរឲ្យដឹងថា បច្ចុប្បន្ន ច្រាំងប្រវែងប្រមាណជា ៥០០ម បានបាក់ស្រុតចូលទៅក្នុងទន្លេ បណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ចំនួន ១៤គ្រួសារ ក្នុងនោះផ្ទះ ០៣គ្រួសារ ត្រូវរុះរើ ទៅកាន់កន្លែងសុវត្ថិភាព ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋទាំង ០៣គ្រួសារ ដោយ ១គ្រួសារៗ ថវិកាចំនួន ៥០ម៉ឺនរៀល ដើម្បីជួយសម្រួលក្នុងការរុះរើផ្ទះ ផងដែរ ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ