logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីព្រះមន្ត្រីសង្ឃ និងសប្បុរសជននានា
76
02-May-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស អាល់កុល និងថវិកាពីសាលាគណខេត្ត លេខាធិការរដ្ឋានសាលាគណខេត្ត និងសប្បុរសជនក្នុងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរព្រះគុណចំពោះព្រះមន្ត្រីសង្ឃខេត្ត និងអរគុណចំពោះលោកឧកញ៉ា លោក-លោកស្រីសប្បុរសជន ដែលផ្តល់ជាគ្រឿងឧបភោគបរិភោគ ម៉ាស អាល់កុល និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺពិតជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។

គួបញ្ជាក់ថា ៖ រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖

១-សាលាគណខេត្ត និងលេខាធិការដ្ឋានសាលាគណខេត្ត ទឹកបរិសុទ្ធចំនួន ១,៩០០យួរ។

២-សមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយឧបត្ថម្ភ អាវពេទ្យចំនួន ១០០សម្រាប់ ម៉ាស់ចំនួន ៥០.០០០ម៉ាស និងស្រោមដៃ១.០០០ប្រអប់។

៣-ឧកញ៉ា ស៊ុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia,co.Ltd និងលោកជំទាវ ឧបត្ថម្ភ ទឹកអាល់កុល ០៥កាន ម៉ាស ៥០.០០០ មី១០០កេស និងត្រីខ ១.២០០កំប៉ុង។

៤-អ្នកឧកញ៉ា ឃុន សៀ អគ្គនាយកក្រុមហ៊ុន រីវើសាយ ឌីវេឡុបមិន ឯ.ក និងលោកជំទាវ ឧបត្ថម្ភ អង្ករ ២០តោន និងមីចំនួន ១៥០កេសធំ។

៥-សហព័ន្ធស្រូវអង្ករកម្ពុជា ឧបត្ថមអង្ករចំនួន ៥តោន។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ