ថ្ងៃទី១៨.០៧.២០១៧ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យផ្លូវកៅស៊ូ លើផ្លូវជាតិលេខ ៧ (កំពង់ចាម.ភ្នំពេញ) ដែលជាគម្រោងថែទាំខួបប្រចាំឆ្នាំ២០១៧ មានប្រវែង ៣Km គុណនឹង ៩m ឆ្លងកាត់ស្រុក ២ គឺ ៖ ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ដែលអនុវត្តដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកំពង់ចាម ។ គូសបញ្ជាក់ថា គម្រោងផ្លូវកៅស៊ូនេះ មាន ២ទីតាំង ១.PK97 ទៅ PK700 ២.PK106+800 ទៅ PK107និងPK108.PK108 ទៅPK109