អភិបាលខេត្តកំពង់ធំ ស្នើឲ្យប្រជាពលរដ្ឋ​រួមគ្នា លុបបំបាត់​បទល្មើស​នេសាទ និងសហការ​ផ្តល់ព័ត៌មានពិត ដល់​អាជ្ញាធរ ដើម្បី​រកមុខ​អ្នកនៅ​ពីក្រោយ​ខ្នងបទល្មើស

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចេះស្រឡាញ់ភោគផលធម្មជាតិរួមគ្នា គោរពច្បាប់ និងលុបបំបាត់បទល្មើសនេសាទ ហើយត្រូវសហការជួយផ្តល់ព័ត៌មានការពិតដល់អាជ្ញាធរ ដើម្បីរកមុខអ្នកនៅ ពីក្រោយខ្នងបទល្មើស។ បន្ថែមពីលើនេះ លោក សុខ លូ ស្នើឲ្យប្រជាពលរដ្ឋ ត្រូវមានស្មារតីនឹងនរកុំឲ្យជឿពាក្យញុះញ៉ង់ របស់ជនអគតិមួយចំនួននាំ ឲ្យជួបនូវការវិនាស ហើយមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបទល្មើសសូមដកខ្លួនចេញ។ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងបែបនេះ ខណៈលោកបានដឹកនាំក្រុមការងារ​រួមមានលោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដឹកនាំក្រុមការងារចូលរួម​វេទិកាសាធារណៈស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលដល់ប្រជាពលរដ្ឋឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ប្រមាណ១៦១ នាក់ ស្រី ១៥នាក់ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧។

នៅក្នុងវេទិកាសាធារណៈ ប្រជាពលរដ្ឋបាន​​លើកឡើងពី បញ្ហាប្រឈមមួយចំនួនដែលធ្វើឲ្យបាត់បង់នូវជីវចម្រុះ ដោយប្រើប្រាស់ឧបករល្មើសច្បាប់ ដូចជាឧបករឆក់ត្រជាក់ ឆ្នុក យាំងកាវ រុញស៊ីប អួនអូសគូ ដែលជាការប្រព្រឹត្តរបស់បងប្អូនមកពីខាងក្រៅខេត្ត មាន ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប និងខេត្តពោធិសាត់ ចំពោះសម្ភារៈទាំងអស់នេះប្រជាពលរដ្ឋនៅក្នុងឃុំមិន ដែលបាន ប្រើប្រាស់នោះទេ។ ក្រៅពីនោះ ប្រជាពលរដ្ឋក៏បានសំណូមពរ ដល់អាជ្ញាធរមេត្តាជួយកំណត់ព្រំប្រទល់ ខេត្តឲ្យបានច្បាស់លាស់ស្នើឲ្យ ការដាក់លប ណរ៉ាវឲ្យបានវែងចាប់ពី៣០០ ម៉ែត្រទៅ៤០០ មែត្រ ក្រឡា១ហ៊ុនកន្លះ សុំដាក់កំប្លោកដើម្បីចាប់យក​ត្រីក្នុងដែរពួកគាត់បានធ្វើ ការប្តេជ្ញានឹងជួយទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ កុំឲ្យអ្នកមកពីខាងក្រៅខេត្តចូលមកលបលួច ធ្វើការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ