នាព្រឹកថ្ងៃពុធទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ ប្រភេទ នាយករងរដ្ឋបាលសាលាខេត្ត និងលោកអភិបាលក្រុង ស្រុកទាំង៥ កិច្ចប្រជុំព្រឹកទៅនៅសាលប្រជុំសាលាខេត្ត។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយរសេចក្ដីណែនាំស្ដីពីការពង្រឹងវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី និងពង្រឹងសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ: អនាម័យ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕
ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ