logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកណ្ដាល ឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្ត សម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩
67
15-March-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឧបត្ថម្ភសម្ភារៈសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ មួយចំនួន ដល់រដ្ឋបាលក្រុង-ស្រុកទាំង១១ ក្នុងខេត្តកណ្ដាល។

សម្ភារៈសម្រាប់ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគ មួយចំនួន ដែលបានឧបត្ថម្ភដល់រដ្ឋបាលក្រុង-ស្រុកទាំង ១១ រួមមាន៖ ម៉ាស់ចំនួន ១១៦កេស ស្មើនឹង៥៨០០ប្រអប់ ទឹកសម្លាប់មេរោគចំនួន ៤៨កេស ជែលសម្អាតដៃចំនួន ២៤កេស មីជាតិ ចំនួន១៧៥០កេស មាន់៥០០ក្បាល ទឹកសុទ្ធដបតូច ចំនួន១៧៥០កេស ទឹកសុទ្ធដបធំ ចំនួន១២០កេស និងអាល់កុល ចំនួន៦០កាន។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ជាងនេះទៅទៀត ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន យល់ច្បាស់ពីវិធីបង្ការការការពារជំងឺកូវីដ-១៩ ដល់អនុវត្តបាននូវ វិធានការ ៣ការពារ ៣កុំ។

ឯកឧត្តមបន្តថា សម្ភារៈទាំងអស់នេះ ត្រូវចាត់ចែងឱ្យចំគោលដៅ ដោយផ្ដោតលើទីប្រជុំជន ផ្សារ ពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។ ជាងនេះទៅទៀតអភិបាលក្រុង-ស្រុក ត្រូវគៀងគស្វែងរកការជួយឧបត្ថម្ភនានា ពីសំណាក់សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានរៀងៗខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាអនាម័យឱ្យបានល្អជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តឱ្យបាន នូវវិធានការការពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងករណីមិនចាំបាច់ សូមបងប្អូនកុំទៅទីប្រជុំជន និងកន្លែងដែលមានមនុស្សច្រើន។

សូមបញ្ជាក់ផងដែរថាគិតត្រឹមល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៣៣៧០នាក់ យកសំណាកបាន ១២៧៧៤នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៦៩២នាក់ នៅផ្ទះចំនួន ១១២៧៩នាក់ មានករណីវិជ្ជមានចំនួន ៨៣នាក់ ករណីជាសះស្បើយចំនួន ៣នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ