ពិធីបើកសិក្ខាសាលាស្តីពី «ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការលើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស»
April 26, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីបើកសិក្ខាសាលាស្តីពី «ការបង្ហាញលទ្ធផល និងវឌ្ឍនភាពគម្រោងសហការលើការអភិវឌ្ឍនគរូបនីយកម្ម រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស»ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ សិក្ខាសាលាបានបង្ហាញពីលទ្ធផល ស្តីពីការសិក្សាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ រួមមាន៖ បទបង្ហាញផែនទីនៃគម្រោងអភិវឌ្ឍន៍ក្នុងតំបន់បឹងជើងឯក និងទិន្នន័យដែលប្រមូលបាន, គម្រោងអភិវឌ្ឍន៍ផ្នែក បណ្ដាញធារាសាស្ត្រ ដើម្បីជួយតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញចៀសផុតពីគ្រោះទឹកជំនន់, ការលើកកម្ពស់តម្លៃនៃបរិស្ថាន និងសេដ្ឋកិច្ច, ការវិភាគទៅលើវិស័យទេសចរណ៍ និងការលើកគម្រោងប្លង់បណ្តាញផ្លូវ នៃគម្រោងអភិវឌ្ឍន៍ ដោយផ្អែកលើគម្រោងដែលមានស្រាប់ ។ ប្រភពព័ត៌មាន: រដ្ឋបាលរាជធានីភ្នំពេញ (ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ