logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារបន្ត
58
26-April-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលខេត្តមណ្ឌលគិរី, បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា ឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព លោក ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្ត ព្រមទាំង ឯកឧត្តម អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរង ក្រុង/ស្រុក ទាំងប្រាំ និងអង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ជាមួយគ្នានោះដែរ ឯកឧត្ដម ប៉េង សម្បត្តិ ក៏បានផ្ដាំផ្ញើរ ដល់គ្រប់ស្ថាប័ន និងអង្គភាពដែលពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្ត ទុកដាក់ នូវរាល់ការអនុវត្តការងារ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ មិនថាកាលៈ ទេសៈណាក៏ដោយ ជាពិសេស សេវាដែលត្រូវផ្ដល់ជូន ដល់ប្រជាពលរដ្ឋ គឺត្រូវធ្វើយ៉ាងណា អោយបានឆាប់រហ័ស និងទាន់ពេលវេលា ជូនដល់ពួកគាត់៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តមណ្ឌលគិរី (ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ