ព្រឹកថ្ងៃអាទិត្យ៨កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានជួយខេត្តកំពង់ឆ្នាំង និងឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តថ្មកែវ ស្ថិតនៅភូមិថ្មកែវឃុំស្វាយជ្រុំស្រុករលាប្អៀរខេត្តកំពង់ឆ្មាំង។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨)