នាព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំងមានបើកកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០១៨ របស់សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ខេត្តកំពង់ឆ្នាំងប្រារព្ធធ្វើនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅសាលានយោបាយខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំងគង់ សំអុល និងលោកជំទាវ៕
ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ )