logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីប្រគល់-ទទួលសម្ភារការពារជម្ងឺកូវីដ-១៩ ដែលជាជំនួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី
53
14-January-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្តមអម សុភា អភិបាលរង ខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីប្រគល់-ទទួលសម្ភារ:ការពារជម្ងឺកូវីដ-១៩ ជំនួយពីរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីដែលដឹកនាំដោយឯកឧត្តម ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងឯកឧត្តម ផាប្លូ កាំង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីលោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីមន្ត្រីមន្ទីរសុខាភិបាលខេត្ត មន្ទីរ ពេទ្យបង្អែកខេត្ត និងតំណាងការិយាល័យស្រុកប្រតិបត្តិ។

លោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សម្ភារ: បរិក្ខាវេជ្ជសាស្ត្រជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលីតាមរយ: ក្រសួងសុខាភិបាល ដែលបានផ្ដល់ជូនខេត្តកំពង់ឆ្នាំង នាពេលនេះ មានដូចជា:

១.ម៉ាស់វេជ្ជសាស្ត្រ ចំនួន៤៦១០០ ម៉ាស់

២.អាល់កុលសម្លាប់មេរោគ ចំនួន ១៥៦០លីត្រ

៣.ឧបករណ៍វាស់កម្ដៅ ចំនួន ៥៤ គ្រឿង

៤.សាប៊ូទឹកលាងដៃសម្លាប់មេ រោគ(៥០០ម.ល) ចំនួន ៥០៥ ដប

៥.ស្រោមដៃវេជ្ជសាស្ត្រ ចំនួន ១៥៧០០ស្រោមដៃ

៦.របាំងមុខ ចំនួន៤០២សន្លឹក។

ក្នុងឱកាសនោះដែរ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានសំដែងនូវភាពសោមនស្សរីករាយព្រមទាំង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ សម្ភារ:ការពារការរីករាល ដាលនៃជំងឺកូវីដ-១៩ ជាលើកទី២ ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ