logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់សិស្សានុសិស្សរស់នៅឲ្យមានអនាម័យ លាងសំអាតដៃជាប្រចាំដើម្បីសុខភាព ពិសេសជៀសឆ្ងាយពីជំងឺកូវីដ១៩
62
13-January-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសហការជាមួយអង្គការ GIZ រៀបចំទិវាលាងសម្អាតដៃនៅតាមគ្រឹះស្ថានសិក្សា ក្រោមប្រធានបទ <<លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា>>។

ពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាកណ្តោលជ្រុំ ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប មានទម្លាប់ក្នុងការលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ ដោយមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធក្នុងការជួយគាំទ្រលើផ្នែកទឹកស្អាត និងអនាម័យ នៅតាមសាលារៀន និងផ្តល់អត្ថប្រយោជន៍ នៃការលាងសម្អាតដៃជាមួយសាប៊ូ និងការដុះសម្អាតធ្មេញ សម្រាប់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស ក្នុងការជួយថែរក្សាសុខភាព។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងថា ការប្រារពទិវានេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវាបានជួយជម្រុញ និងលើកទឹកចិត្តបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្សឲ្យចូលរួមរស់នៅមានអនាម័យជានិច្ច ដើម្បីសុខភាពល្អទាំងអស់គ្នា ។ ការរស់នៅមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូ គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាព និងមិនត្រូវការចំណាយច្រើន ក្នុងការបង្ការ និងទប់ស្កាត់ជំងឺផ្សេងៗ ពិសេសក្នុងពេលថ្មីៗនេះ គឺជម្ងឺកូវីដ១៩ ពោលគឺ <<ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូឬអាល់កុល ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ទាំងនៅសាលា និងទីសាធារណៈ>>។

ជាមួយនឹងកាលើកឡើងបែបនេះឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសប្អូនសិស្សានុសិស្សត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានដាច់ខាតព្រោះវាកំពុងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ និងប្រជាជនយ៉ាងខ្លាំង។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក្នុងកាលៈទេសៈបែបនេះក្តី បានខិតខំយកចិត្តទុកដាក់សម្រួលជួយឧបត្ថម្ភទាំងថវិការ និងការប្រកបរបរនានារបស់ប្រជាពលរដ្ឋ ធ្វើអោយកម្រិតជីវភាព នៅតែល្អប្រសើរជាធម្មតា។

ដូចអ្វីដែលសម្តេចបានលើកឡើងនោះគឺ សម្តេចមិនដែលរត់ចោលប្រជាពលរដ្ឋក្នុងគ្រាលំបាកនោះឡើយ ពោលគឺនៅពេលប្រជាពលរដ្ឋមានទុក្ខលំបាក សម្តេចលំបាកជាងយើងទៅទៀត ក្នុងនាមជាមេគ្រួសារប្រជាជនកម្ពុជាទាំងមូល៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ