logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកោះកុង អញ្ជើញទទួលសម្ភារ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជន ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩
51
13-January-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលសម្ភារ និងគ្រឿងឧបភោគបរិភោគ ពីលោក សំ វីរៈ អាជីវករលក់ដូរ ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សំ វីរៈ និងក្រុមគ្រួសារ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តកោះកុង រាល់សកម្មភាពនានាកន្លងមក ដូចជាពេលនេះផងដែរ សម្ភារ និងគ្រឿងឧបភោគបរិភោគទាំងនេះជាការចែករំលែក ជូនដល់រដ្ឋបាលខេត្ត និងជួយដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាជីវភាព ក្នុងវិបត្ដិកូវីដ-១៩ និងសូមជូនពរ លោក និងក្រុមគ្រួសារប្រកបរបរអាជីវកម្ម ទទួលបានលទ្ធផលល្អ និងជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ