logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តត្បូងឃ្មុំ ជម្រុញដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ គោរពច្បាប់ រក្សាអនាម័យ ជៀសឆ្ងាយពីជំងឺកូវីដ១៩ ពិសេសគ្រឿងញៀន
73
13-January-2021
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងថា ជាទំពាំងស្នងឫស្សីដែលមានគុណភាពពោរពេញដោយចំនេះដឹងនោះ សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់បន្តខិតខំរៀនសូត្រក្រេបយកចំនេះដឹងពីលោកគ្រូ អ្នកគ្រូ ឲ្យបានគ្រប់ៗគ្នា ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងបែបនេះ ក្នុងឳកាសអញ្ជើញជាអធិបតីភាព បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅអនុវិទ្យាល័យ ហ៊ុនសែន ទួលសុភី ស្ថិតក្នុងឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើងបញ្ជាក់ថា យុវជនសម័យសន្តិភាពគឺមានឳកាសគ្រប់បែបយ៉ាង ក្នុងការ សិក្សារៀនសូត្រ និងជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត ។ ជាមួយនឹងឳកាសដ៏ល្អនេះសូមប្អូនៗ ក្មួយៗ ខិតខំរៀនសូត្រឲ្យបានខ្លាំងក្លាធ្វើយ៉ាងណាឲ្យក្លាយខ្លួនជាអ្នកស្នងដឹកនាំប្រទេសជាតិពោរពេញដោយសម្ត្ថភាព មានទាំងចំណេះដឹង នុងចំណេះធ្វើ បន្តអភិវឌ្ឍប្រទេសជាតិឲ្យកាន់រីកចម្រើនទ្វេរឡើងថែមទៀត ក្រោមដំបូលសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុនសែន ខិតខំពុះពារយកមកបាន។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បន្ថែមថា ជាមួយគ្នានោះត្រូវសំអាតបរិស្ថានឲ្យបានស្អាត គោរពច្បាប់ក្នុងសាលា ច្បាប់ចរាចរ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងជាពិសេសត្រូវរួមគ្នាទប់ស្កាត់ឲ្យបានដាច់ខាតនូវការីករាលដាលជំងឺកូវីដ១៩ ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល “យើងអាចភ្លេចកូវីដ តែកូវីដមិនភ្លេចយើងទេ”។ ជុំវិញបញ្ហាជំងឺកូវីដ១៩នេះរាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការចាត់វិធានការបង្ការនិងទប់ស្កាត់ ក្នុងនោះបានចំណាយថវិការរាប់សិបលានដុល្លារឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាបន្តបន្ទាប់ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ