logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តពោធិ៍សាត់ និងនាយកប្រតិបត្តិ អង្គការ​សម្ព័ន្ធ​សត្វព្រៃ ជិះឧទ្ធម្ភាគចក្រ ពិនិត្យ​បទល្មើស​ព្រៃឈើ និងបទល្មើស​នេសាទ លើផ្ទៃទឹកបឹង​ទន្លេសាប ត្រៀមចុះ​បង្ក្រាប
222
07-February-2017
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានធ្វើដំណើរ​តាមឧទ្ធម្ភាគចក្រ ចុះទៅពិនិត្យបទល្មើស ការកាប់ទន្ទ្រានដីព្រៃ នៅចំណុចក្រវាញកណ្តាល ក្នុងឃុំអូរសោម និងបន្តពិនិត្យ​បទល្មើសនេសាទ លើផ្ទៃទឹកបឹងទន្លេសាប ក្នុងស្រុក៣រួមមាន ស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន។

នៅក្នុងដំណើរចុះទៅពិនិត្យបទល្មើសខាងលើនេះ ក៏មានវត្តមានលោក ខូយ រីដា អភិបាលរងខេត្ត លោកស្រី Suwanna Gauntlett ស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) រួមនិងបុគ្គលិកWildlife Allianceមួយចំនួនទៀត។

ការចុះពិនិត្យបទល្មើសនេះ ជាការតាមដានយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ បទល្មើសព្រៃឈើ ក៏ដូចជាបទល្មើសនេសាទ នៅលើដែនរដ្ឋបាលគ្រប់គ្រងរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់៕

thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ