logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះវិហារ បញ្ជាឲ្យពន្លឿនការរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ២០៣៥ ដើម្បីសុំការសម្រេចពីថ្នាក់ជាតិ
66
19-November-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ២០៣៥ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប នោសាលាខេត្តព្រះវិហារ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃកិច្ចប្រជុំគឺដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ គម្រោងរៀបចំប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារសម្រាប់ចក្ខុវិស័យ២០៣៥ ជូនសមាជិកគណៈកម្មាធិការ។ លើសពីនេះទៅទៀត ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវគោលការណ៍ដល់សមាជិកអនុវត្តបន្តរួមមាន: ក្រុមការងារបច្ចេកទេសរៀបចំប្លងគោលប្រើប្រាស់ក្រុងព្រះវិហារ សហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពន្លឿនឲ្យបានឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយទៅតាមបទដ្ឋានបច្ចេកទេស និងច្បាប់ជាមូលដ្ឋានដើម្បីដាក់ឆ្លងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មក្រុង និងខេត្តព្រះវិហារ ព្រមទាំងបញ្ជូនសុំការសម្រេចពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ពិនិត្យ និងសម្រេច។ ឯកឧត្តមអភិបាលបន្ថែមថា រាល់ការចេញប័ណ្ណកម្មសិទ្ធដីធ្លី និងការអភិវឌ្ឍផ្សេងៗក្នុងក្រុងព្រះវិហារ សូមឲ្យអនុលោមទៅតាមប្លង់គោលដែលបានពិនិត្យ និងកែសម្រួលរួចរាល់ក្នុងកិច្ចប្រជុំនាពេលនេះ រហូតដល់មានការប្រើប្រាស់នូវប្លងគោលប្រើប្រាស់ដីក្រុងព្រះវិហារ ជាផ្លូវការ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ