logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកសំបូរ
56
19-November-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តក្រចេះ អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកសំបូរ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្តម ធុន គ្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត នៅបរិវេណវត្តអន្លង់ព្រះគោ ស្ថិតនៅក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

ឯកឧត្តម ធុន គ្រី តំណាងប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្រចេះ គឺជាឱកាសផ្តល់ជូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ក្នុងស្រុកសំបូរ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងពិភាក្សាគ្នាដោយលើកឡើងនូវសំណួរ សំណូមពរ មតិយោបល់ផ្ទាល់ខ្លួនអំពីអាទិភាពនៃការរួមចំណែកអភិវឌ្ឍន៍ភូមិ ឃុំ ប្រកបដោយចីរភាពតាមបែបប្រជាធិបតេយ្យ។

ក្នុងអង្គវេទិកានេះ ប្រជាពលរដ្ឋបានលើកជាសំណួរ និងសំណូមពរចំនួន១៦ ដើម្បីឱ្យក្រុមការងារធ្វើការឆ្លើយនឹងសំណួរ ហើយដោះស្រាយបញ្ហាដែលពួកគាត់បានជួបប្រទះ ដូចជា ៖ សាលារៀន ផ្លូវថ្នល់ អគ្គិសនីសម្រាប់ប្រើប្រាស់ ខ្វះលំនៅដ្ឋាន ដីដាំដំណាំ និងជួយដោះស្រាយពីបញ្ហាដែនអភិរក្សសត្វក្ដាន់ហ៊ុំព័ទ្ធដីស្រែចំការរបស់គាត់ ឆ្លើយតបទៅនឹងសំណូមពរ មតិយោបល់ ដែលជាកង្វល់នានាទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានត្រូវបានក្រុមការងារថ្នាក់ខេត្ត ពិសេសតាមមន្ទីរ/អង្គភាពជំនាញបានធ្វើការឆ្លើយបំភ្លឺផងដែរ។

ក្នុងឱកាសនោះឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងឯកឧត្ដម ធុន គ្រី តំណាងប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម បន្តថារាល់សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនាពេលនេះ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញបានធ្វើការកត់ត្រាទុក និងធ្វើការដោះស្រាយបំភ្លឺមួយចំនួនរួចហើយ ចំពោះបញ្ហានៅសល់មួយចំនួន ឯកឧត្តមនឹងធ្វើការពិភាក្សាដោះស្រាយជាបន្តទៀត។

ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋផងដែរថា ចំពោះបញ្ហាដែលបានកើតឡើងរដ្ឋបាលខេត្ត និងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ដើម្បីឆ្លើយតបនិងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងដើម្បីពង្រឹងនូវការផ្តល់សេវាសាធារណៈធ្វើឲ្យមានគណនេយ្យភាព តម្លាភាព គុណភាព និងប្រសិទ្ធិភាព និងរួមចំណែកក្នុងការធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ឃុំកញ្ជរ ស្រុកឆ្លូងទាំងមូលកាន់តែប្រសើឡើង។

ឯកឧត្តម គណៈអធិបតី បានស្នើឱ្យមន្ត្រីនៅទូទាំងខេត្តទំាងអស់ ត្រូវយកចិត្តទុកដាក់លើការងារ តួនាទីភារកិច្ចរបស់ខ្លួន ដោយអនុវត្តទៅតាមលក្ខខណ្ឌការងារដែលបានបែងចែកកន្លងមក ម្យ៉ាងវិញទៀត ការដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ គឺជាការទទួលខុសត្រូវរបស់មន្ត្រីជំនាញនីមួយៗ ជូនប្រជាពលរដ្ឋប្រកបតម្លាភាព និងប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ