logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ម៉ៅ ភិរុណ បានអញ្ជើញជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧​ និងទិសដៅឆ្នាំ២០១៨ និងការផ្សព្វផ្សាយគោលនយោបាយបាយថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា​
78
03-April-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារ​ ០៣ រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១​ ត្រូវនឹងថ្ងៃទី០៣​ ខែមេសា ឆ្នាំ២០១៨​ នៅសាលាខេត្តកណ្តាល​ មានរៀបចំកិច្ចប្រជុំបូកសរុប និងផ្សព្វផ្សាយការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៧​ និងទិសដៅឆ្នាំ២០១៨ និងការផ្សព្វផ្សាយគោលនយោបាយបាយថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងឯ.ឧ​ ម៉ៅ​ ភិរុណ​ អភិបាល​នៃគណៈអភិបាលខេត្តកណ្តា​ល​ និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តាល។ សមាសភាពអញ្ជើញ​ចូលរួម​ មាន៖​ ឯកឧត្តម លោកជំទាវ ប្រតិភូនៃគណៈកម្មាធិការគ្រប់គ្រងគ្រោមហន្តរាយ,​ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត​លោក,​ លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត,​ អភិបាល អភិបាលរងក្រុង ស្រុក,​លោកមេបញ្ជាការកងកម្លាំងទាំងបីក្រុងស្រុក,​ លោកមេឃុំ ចៅសង្កាត់ តំណាងដៃគូអភិវឌ្ឍន៍​ និងមន្ត្រីពាក់ព័ន្ធ​ សរុបចំនួនប្រមាណ៤៥០​ នាក់។ *ក្នុងឱកាសនោះដែរ​ ឯ.ឧ​ គណៈអធិបតី​ បានឧបត្ថម្ភដល់៖ +​ មន្ត្រី​កងកម្លាំងថ្នាក់ខេត្ត​ មន្ទីរជុំវិញ​ អង្គភាពជុំវិញខេត្ត និងមន្ត្រី​ កងកម្លាំងអញ្ជើញមកពីក្រុងតាខ្មៅ​ចំនួន​ ១២៩​ នាក់​ ក្នុងម្នាក់ៗទទួល​បានថវិកា២​ ម៉ឺននាក់។ +​ មន្ត្រី​ និងកម្លាំងអញ្ជើញមកពីស្រុក​ និង ឃុំ​ ចំនួន២៣៥​ ​ នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន​ ៣​ ម៉ឺនរៀល៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកណ្តាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ