logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧ​ត្ដម​ ព្រុំ សុខា​ បានដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ​ ចុះជួបសំណេះសំណាល​ និងសួរសុខទុក្ខកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនឈរជើងនៅក្នុងខេត្តស្វាយរៀង
55
02-April-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃចន្ទ ០២រោច ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨​នេះ នៅទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ ​ឯកឧ​ត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត​ស្វាយរៀង បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូក្រសួងមហាផ្ទៃ​ ដែលដឹកនាំដោយឯកឧ​ត្ដម​ ព្រុំ សុខា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ចុះជួបសំណេះសំណាល​ និងសួរសុខទុក្ខកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនឈរជើងនៅក្នុងខេត្តស្វាយរៀង ។

  អញ្ជើញចូលរួម​ក្នុងពិធីនេះ រួមមាន ឯកឧ​ត្ដម​អនុរដ្ឋលេខា​ធិការ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ អគ្គនាយក អគ្គនាយករង​ អគ្គស្នងការរង​ និងប្រតិភូនៃក្រសួងមហាផ្ទៃ​  ឯកឧត្ដមអភិបាលរងខេត្ត​ ស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ជុំវិញខេត្ត​ អាជ្ញាធរក្រុងបាវិត ប្រធានប៉ុស្តិ៍ច្រកទ្វាព្រំដែន ព្រមទាំងកម្លាំង នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ និង៦១១​ សរុបចំនួន ២៩២នាក់ ។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់​ស​ម្តេ​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជានិច្ចដល់​សុខ​ទុក្ខ​របស់​កងកម្លាំង​នគរបាលដែលកំពុងឈរជើងការពារព្រំដែន និងសម្តែងនូវការកោតសរសើរ ដល់វីរៈភាពពុះពារការលំបាក ខិតខំបំពេញភារកិច្ច​របស់កងកម្លាំង​ ដោយមានកិច្ចសហការឧបត្ថម្ភគាំទ្រពី​សំណាក់​អាជ្ញាធរដែនដី និងបណ្តាសមត្ថកិច្ចដទៃទៀត តាមបណ្តោយព្រំដែន ក្នុងកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ចូលរួម​កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការជាមួយប្រទេសជិតខាងជាមិត្តភូមិ​ផងរបងជាមួយ បាន​ល្អប្រសើរគួរឲ្យកត់សម្គាល់។

ស្នាដៃនេះគឺជាចំណែក នៃសមិទ្ធផលដ៏ធំធេងសម្រេច​បាន​របស់​រាជរដ្ឋាភិបាល​​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខ​ក្នុ​ង​ការដឹកនាំ​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន​ជឿន​លឿន​ជាលំដាប់។ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ ពីកត្តាសំខាន់បំផុតមិនអាចខ្វះបាន ដើម្បីធានាដល់ភាព រុងរឿងថ្កុំថ្កើងរបស់ប្រទេសជាតិ និងវិបុលភាពសុខសាន្តរបស់ប្រជាជនយើងនាពេលបច្ចុប្បន្ន ក៏ដូចជាទៅ​អនាគត គឺសន្តិភាព និងស្ថិរភាព ហើយ​នោះ ក៏ជាបុព្វបទ​ដើម្បីធានាឲ្យប្រទេសកម្ពុជា​បន្តអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅលើផ្លូវ​ប្រជាធិបតេយ្យ​ពិតប្រាកដ។ ក្នុងឱកាសនោះ​ ឯកឧត្ដមរដ្ឋលេខាធិការ និងគណៈប្រតិភូ​ បា​ននាំមកជាមួយនូវគ្រឿងឧបភោគ​បរិភោគ​ និងថវិកា​ ​ឧបត្ថម្ភដល់វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ និង៦១១​ ក្នុង​មួយអង្គភា​ព ៥​លានរៀល​ ឧបត្ថម្ភ​កម្លាំងអង្គភាពទាំងពីរចំនួន​ ​២៩២នាក់​ ក្នុង ១នាក់​ ១០​ម៉ឺនរៀល ព្រមទាំងសម្ភារជូនអង្គភាពទាំងពីរ សរុបរួមមាន អង្ករ ០៣តោន មី ១២៨កេស ត្រីខ​ ៣៤កេស ទឹកក្រូច ២៤កេសទឹកបរិសុទ្ធ​ ១១៤កេស សាច់ជ្រូក​ ០២ក្បាល ស្មើនឹង ១៦០គីឡូក្រាម នំអន្សម បន្លែ និងស្រាបៀ​រ​ ៤០កេស ។ ដោយឡែក អធិការដ្ឋាននគរបាលក្រុង ស្រុកទាំង ៨ ក្នុង ១អង្គភាព ទទួលបាន អង្ករ ០២បាវ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំង ៨០ ក្នុង ១អង្គភាព ទទួលបាន អង្ករ ០១បាវ ៕

ប្រភពព័តៅមាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ