logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ា ថន អភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដំឡូងមីលើផ្ទៃដី២០ហត របស់ក្រុមហ៊ុង Green Leader (Cambodia) Co., Ltd
2
01-April-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអាទិត្យ ០១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម វ៉ា ថន អភិបាលខេត្តស្តីទីបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដំឡូងមីលើផ្ទៃដី២០ហត របស់ក្រុមហ៊ុង Green Leader (Cambodia) Co., Ltd ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា ស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ អមដំណើរដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០ នាក់ ក៏បានអញ្ជើញរួមផងដែរ។ ក្រុមហ៊ុន Green Leader (Cambodia) Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Green Leader Holding Group Limited (Green Leader)ដែលបានចុះឈ្មោះជាសាធារណៈក្នុងក្រុមប្រឹក្សាផ្សារហ៊ុនហុងកុង បានដាក់ទុនវិនិយោគប្រមាណ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រកែច្នៃម្សៅដំឡូងមី និងជីវឥន្ទនៈអេតាណុលទំនើបនិងធំជាងគេបង្អស់លើពិភពលោកដែល មានសក្តានុពលប្រើប្រាស់វត្ថុធាតុដើមដំឡូងមីដល់ទៅ៥០០ ពាន់តោនដើម្បីផលិតម្សៅឲ្យបាន១៣០ ពាន់តោនក្នុង១ឆ្នាំ និង២ លានតោនក្នុងរយៈពេល៥ ឆ្នាំ។ រោងចក្រនេះនឹងប្រើបច្ចេកវិទ្យាទាន់សម័យបំផុតដើម្បីកែច្នៃម្សៅដំឡូងឲ្យមានគុណភាពកម្រិតស្តង់ដារអន្តរជាតិ។ យោងលើអំណះអំណាងនេះ ប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុកសង្ឃឹមនិងជឿជាក់ថាបញ្ហាផលិតផលដំឡូងមីគ្មានទីផ្សារនៅទូទាំងខេត្តត្បូងឃ្មុំ កំពង់ចាម និងក្រចេះនឹងត្រូវបានដោះស្រាយយ៉ាងមានប្រសិទ្ធភាព ពិសេសតម្លៃនឹងត្រូវបានធានាផងដែរ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ