logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​ គួច​ ចំរើន​ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី​ នៅវត្ត​ អម្ពវនារាម​ ទួលស្វាយជ្រុំ​ (ហៅវត្តចំការអណ្តូង)​ ភូមិចំការអណ្តូង ឃុំចំការអណ្តូង​ ស្រុកចំការលើ​ ខេត្តកំពង់ចាម​
20
31-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃសៅរ៍​ ១៥កើត​ ខែចេត្រ​ ឆ្នាំរកា​ នព្វសក័​ ព.ស២៥៦០​ ត្រូវនិងថ្ងៃ​ ៣១​ ខែមីនា​ ឆ្នាំ២០១៨ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី​ នៅវត្ត​ អម្ពវនារាម​ ទួលស្វាយជ្រុំ​ (ហៅវត្តចំការអណ្តូង)​ ភូមិចំការអណ្តូង ឃុំចំការអណ្តូង​ ស្រុកចំការលើ​ ខេត្តកំពង់ចាម​ ។ មានប្រសាសន៍ក្នុងពិធីដែល ឯកឧត្តម គួច ចំរើន បាន ពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះលោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋក្នុងស្រុកចំការលើ និយាយរួម និងនិយាយដោយឡែក បងប្អូនប្រជាពលរដ្ឋក្នុងចំការអណ្តូងនេះផ្ទាល់តែម្តង ។ ឯកឧត្តម បានប្រសាសន៍បន្ថែមទៀតថា ដោយដឹងថានៅក្នុង វត្តអម្ពវនារាម​ ទួលស្វាយជ្រុំ​ (ហៅវត្តចំការអណ្តូង)​ ភូមិចំការអណ្តូង ឃុំចំការអណ្តូង​កំពុងធ្វើបុណ្យផ្កាសាមគ្គី នាពេលនេះផ្ទាល់ ឯកឧត្តម បានអញ្ជើញចូលរួមដើម្បីចាប់មគផល និងចូលបុណ្យ ក្នុងនៃឧទិ្ទសកុសលផលបុណ្យ ជូនជីដូនជីតាដែលបានចែកថានទៅថានខាងមុខ និងសូមបួងសួងដល់បងប្អូនជាតិការដែលបានចែកថាន អោយជួយប្រោះព្រំ ព្រមទាំងប្រសិទ្ធពរជ័យ អោយជួបតែសេចក្តីសុខ ជាងពិសេសសូមអោយប្រទេសជាតិមានសុខសន្ដិភាព ដើម្បីបន្តអភិវឌ្ឍន៍អោយរីកចំរើនដូចប្រទេសនានានៅក្នុងតំបន់។ ឯកឧត្តម គួច ចំរើន បានស្នើសុំឱ្យប្រជាពលរដ្ឋលោកយាយលោកតាទាំងអស់ត្រូវយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការបង្ការ និងពន្លត់អគ្គីភ័យ នឹងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទាន ធូប ព្រោះជិតដល់រដូវចូលឆ្នាំថ្មីនាពេលខាមុខនេះ ដែលអាចនឹងបង្ករគ្រោះអគ្គីភ័យដោយប្រការណាមួយដែលយើងធ្វើការទ្វេប្រហែស។ លើសពីនេះទៀត ឯកឧត្តមអភិបាលខេត្ត សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេស បងប្អូននៅក្នុងស្រុកចំការលើ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការគោរពច្បាប់ចរាចរណ៍ ព្រោះនាពេលបច្ចុប្បន្ននេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្ពស់ ដោយឡែកខេត្តកំពង់ចាមរបស់យើងក៏ជាចំនុចខ្ពស់នៃគ្រោះចរាចរណ៍ នេះផងដែរ ហេតុនេះសូមបងប្អូនទាំងអស់ពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពើម្បីការពារខ្លួន ពេលបើកបរត្រូវពាក់ខ្សែក្រវាត់ការពារសុវត្ថិភាព ចេះអធ្យាស្រ័យគ្នាក្នុងពេលបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍បានទាំងអស់គ្នា។ ក្និងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បាន ចូលបច័្ចយបុណ្យ ២លានរៀល​ ដោយឡែក ឯកឧត្តម​ ហ៊ុន​ ម៉ាណិត​ ចំនួន​ ៤លានរៀល​ ក្រុមការងារចុះជួយឃុំចំការអណ្តូង​ ចំនួន​ ៤លាន២៩ម៊ឺនរៀល​ព្រមទាំងជូនលោកតា​ លោកយាយ​ ចំនួន​ ៥០នាក​ ក្នុងមួយនាក់​ ១ម៊ឺនរៀលផងដែល​ ។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ