អភិបាលខេត្តព្រះវិហារ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ស្របពេលកម្ពស់ទឹកដល់កម្រិតប្រកាសអាសន្ននៅខេត្តព្រះវិហារ
October 16, 2020 អ្នកទស្សនា :

​​      នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមនិងឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកស្ទឹងសែន និងនៅតាមស្រុកដែលកំពងុរងគ្រោះ ដើម្បីត្រៀមលក្ខណៈ ធ្វើការវាយតម្លៃ និងដាក់ចេញនូវវិធានការបន្ថែមក្នុងកិច្ចបង្ការហានិភ័យដែលបង្កដោយជំនន់ទឹកភ្លៀង។

      នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាថ្ងៃនេះ អភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្ត រួមនឹងមន្ត្រីសំខាន់ៗជាច្រើនរូបទៀត បានចុះទៅពិនិត្យទឹកស្ទឹងសែន,ទំនប់បង្ហៀរទឹក នៃតំបន់ ទេសចរណ៍ទំនប់៩៥ ស្ថិតក្នុងក្រុងព្រះវិហារ និងបានបន្តដំណើរឆ្ពោះទៅកាន់ឃុំពុទ្រា ស្រុកជ័យសែន ថែមទៀតផង។

      ឯកឧត្ដមអភិបាលខេត្តបានអំពាវនាវដល់កងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោង លើ២៤ម៉ោង ចុះអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅពេលការជន់លិច និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេ ស្ទឹង និងទីកន្លែងនានាដែលមានហានិភ័យខ្ពស់អាចកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រៀមខ្លួនជានិច្ចបន្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព រស់នៅដោយអនាម័យ មានការប្រុងប្រយ័ត្នខ្ពស់ពីករណីលង់ទឹក និងសត្វអសិរពិសផ្សេងៗ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៨ ដោយមិនត្រូវធ្វេសប្រហេសជាដាច់ខាត។

      យោងតាមរបាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញថា ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ និងទឹកស្ទឹងសែន ក៏ដូចជាទំនប់បង្ហៀរ ទឹកនានាទៀត បានបន្តហក់ឡើងខ្ពស់នោះ រដ្ឋបាលខេត្ត និងមន្ទីរធនធានទឹក បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈបង្ការទុកមុន ព្រោះកម្ពស់ទឹកស្ទឹងសែន អាចហក់ឡើងលើសនេះបន្តទៀត។ លោក ចាប កុយ បានស្នើដល់រដ្ឋបាលខេត្ត មេត្តាផ្តល់ព័ត៌មាននេះ ជូនដល់ប្រជាពលរដ្ឋឲ្យបានដឹងជាមុនផង គ្រាដែលទឹកស្ទឹងសែន នៅថ្ងៃទី១៦តុលា នេះ បានបន្តហក់ឡើងដល់កម្ពស់ ១១.៥៨ម៉ែត្រ ខុសពីថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ១១.៥០ម៉ែត្រ និងនៅថ្ងៃ នេះទឹកឡើងលើសកម្រិត ដែលត្រូវប្រុងប្រយ័ត្ន ០.០៨ម៉ែត្រ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ