logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំទួលទទឹង ស្រុកព្រៃនប់
146
16-October-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរឃុំ ស្រុកចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

      ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ស្រុក ចុះពិនិត្យជំនន់ទឹកភ្លៀងនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ និងបន្តចុះពិនិត្យមើលតាមអូ ប្រឡាយរំដោះទឹកជំនន់ ដោយបញ្ជាគ្រឿងចក្រចំនួន ៩គ្រឿង បែងចែកជាពីរគោលដៅ ដេីម្បីរំដោះទឹកចេញពីភូមិ ព្រមទាំងបានធ្វើការណែនាំឱ្យអាជ្ញាធរភូមិ ឃុំ ដែលនៅជិតជាមួយប្រជាពលរដ្ឋត្រូវតាមដានស្ថានភាពអាកាសធាតុ ជាប់ជាប្រចាំ ប្រសិនមានភាពចាំបាច់យើងជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា។

      សូមរំលឹកថាកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០កន្លងមក ជំនន់ទឹកភ្លៀងបានធ្វើឲ្យជន់លិចឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានដូចជា ឃុំទួលទទឹង ឃុំសំរុង និងឃុំអណ្តូងថ្ម៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ