logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តនាំយកស្បៀងសង្គ្រោះបន្ទាន់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព
76
16-October-2020
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បន្តចូលរួមផ្តល់ស្បៀងសង្គ្រោះបន្ទាន់ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិនៅទីកន្លែងមានសុវត្ថិភាព ជាមួយ ក្រុមហ៊ុនសម្រស់ធម្មជាតិ(ស្រីអូន) ក្រុមហ៊ុន ទៀ ណាំហាក់ និង ម៉ាស្ទើក្លឹប ចំនួនសរុប ៦៧០គ្រួសារ ក្នុងនោះ នៅផ្លូវវាងក្រុង ប្រជាពលរដ្ឋមកពីឃុំបត់ត្រង់ ស្រុកមង្គលបូរី ២៨០ គ្រួសារ ,នៅក្បាលស្ពានសែសិន សង្កាត់ព្រះពន្លា ២៦០គ្រួសារ និងនៅសាលាសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ១៣០គ្រួសារ ទៀត អំណោយក្នុង១គ្រួសារ ទទួលបានអង្ករ ១០គីឡូក្រាម, ភួយ១ ត្រីខ១០កំប៉ុង មី១កេស។

      យោងរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមាន ជ័យ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី១៥ ខែតុលានេះ ផលប៉ះពាល់លើ៩ក្រុង ស្រុក ៣៧ ឃុំ សង្កាត់បណ្តាលឱ្យលិចលង់ទឹកមនុស្សស្លាប់០៦នាក់ ប៉ះពាល់លំនៅឋានសរុបចំនួន៨៥៣៥ខ្នង មនុស្ស ៣៤៧១៣នាក់ និងបានជន្លៀសទៅទីទួល សុវត្ថិភាព ចំនួន ១៤៧៣គ្រួសារ មានមនុស្ស ៥៦២៦ នាក់ លិចស្រែចំនួន១១១៨៨ ហិកតា ដំឡូងមី ១៩០៤ ហិកតា និងដំណាំរួមផ្សំ៤១៩ហិកតា សាលារៀន៥២កន្លែង ត្រូវផ្អាកការសិក្សា មណ្ឌលសុខភាព៦កន្លែង

      វត្ត២៥ សាលាឃុំ២ ផ្លូវ៣៦៨កន្លែង (ប្រវែង ២០០ ៨៨៧ ម៉ែត្រ)៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ